Developed by Khmer Focus
កិច្ចប្រជុំរួមនៃក្រុមជំនាញការផ្នែកយុទ្ធសាស្រ្ត និងភាពជាដៃគូ ក្រុមជំនាញការផ្នែកផែនការអាងទន្លេ និងក្រុមជំនាញការផ្នែកគ្រប់គ្រងបរិស្ថាន (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២)

ណុនថាបូរី៖ មន្រ្តីក្រុមការងារ​កម្ពុជា មកពីក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួង​សាធារណការ និងដឹក​ជញ្ជូន រដ្ឋបាល​ជលផល នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងមន្រ្តីថ្នាក់នាយកដ្ឋាន​ពាក់ព័ន្ធ​នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា និង​ជំនាញ​ការជាតិ ដែលដឹក​នាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំរួមនៃក្រុមជំនាញការផ្នែកយុទ្ធសាស្រ្ត និងភាពជាដៃគូ ក្រុមជំនាញការផ្នែកផែនការអាងទន្លេ និងក្រុមជំនាញការផ្នែកគ្រប់គ្រងបរិស្ថាន ដែលរៀបចំដោយលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីមន្ត្រីក្រុមការងារនៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងក្រុមការងារពាក់ព័ន្ធពីលេខាធិការដ្ឋាន MRC និងជំនាញការអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ (១) ពិភាក្សាបញ្ចប់សេចក្តីព្រាងនៃការសិក្សាពីយន្តការហិរញ្ញវត្ថុ នៃមូលនិធិមេគង្គ (២) បង្ហាញជូនសេចក្តីព្រាងឯកសារគោលនយោបាយ នៃមូលនិធិមេគង្គ និងការងារបន្តលើការសាកល្បងអនុវត្តន៍មូលនិធិមេគង្គនេះ និង (៤) បង្ហាញ និងពិភាក្សាលើសេចក្តីព្រាងនៃទម្រង់ព័ត៌មានគម្រោងស្តីពី ការធ្វើឱ្យល្អប្រសើរការគ្រប់គ្រងជលផលឆ្លងដែន ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដើម្បីដាក់ជូនទៅ GEF សម្រាប់លទ្ធភាពនៃការទ្រទ្រង់ថវិកាអនុវត្តន៍គម្រោងនេះ៕