Developed by Khmer Focus
វគ្គបណ្ដុះបណ្ដាលស្តីពី ការប្រើប្រាស់កម្មវិធី AppSheet (ថ្ងៃទី ១៥-១៦ ខែធ្នូ ឆ្នាំ២០២២)

ឈុនបូរី៖ មន្ត្រី​ក្រុម​ការងារ​កម្ពុជា មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូលរួម​វគ្គបណ្ដុះ​បណ្ដាល​ស្តីពី ការ​ប្រើប្រាស់​កម្មវិធី AppSheet (AppSheet Mobile Application Development) ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមាជិក គណៈកម្មការ​ទន្លេមេគង្គ មន្ត្រី​លេខាធិការ​ដ្ឋាន​គណៈកម្មការទន្លេមេគង្គ និង GIZ។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖ (១) បង្ហាញអំពីកម្មវិធី AppSheet និងការប្រើប្រាស់របស់វា (២) ផ្ដល់ការអនុវត្តជាក់ស្ដែងក្នុងការប្រើប្រាស់កម្មវិធី AppSheet ដល់ប្រទេសជាសមាជិក និងមន្ត្រី MRCS និង (៣) ផ្ដល់ជាទស្សនៈទានសម្រាប់ការរៀបចំកម្មវិធីត្រួតពិនិត្យ ជលសាស្ត្រ ការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងរាំងស្ងួត៕