ណុនថាបូរី៖ មន្រ្តីក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមវេទិការួមថ្នាក់តំបន់លើកទី១១ របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលរៀបចំដោយ លេខាធិការដ្ឋាន MRC និងមានអ្នកចូលរួមមកពីប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងក្រុមការងារពាក់ព័ន្ធ ពីលេខាធិការដ្ឋាន MRC។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ធ្វើបច្ចុប្បន្នភាពលើស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តនីតិវិធីនីមួយៗ របស់ MRC (២) រំលឹកឡើងវិញពីមេរៀន និងបទពិសោធន៍ រួមទាំងបញ្ហាមួយចំនួនក្នុងការអនុវត្តនីតិវិធីទាំង៥ និង (៣) រកដំណោះស្រាយ ឆ្ពោះទៅរកការពង្រឹង និងការធ្វើឱ្យប្រសើរឡើងនៃនីតិវិធីទាំង៥៕