Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការវាយតម្លៃគុណភាពទឹក ដោយប្រើបច្ចេកទេស Isotopic (ថ្ងៃទី ១៩-២១ ខែធ្នូ ឆ្នាំ២០២២)

ក្រុមការងារ​កម្ពុជា ដែលមានការចូលរួម​ពីក្រសួង​ធនធានទឹក និងឧតុនិយម និងគណៈ​កម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមសិក្ខាសាលា​បណ្តុះបណ្តាល ស្តីពីការវាយតម្លៃគុណភាពទឹក ដោយ​ប្រើបច្ចេកទេស Isotopic ដោយមាន​ការចូលរួម​ពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេមេគង្គ អង្គការ FAO និង IAEA។

សិក្ខាសាលានេះមានគោលបំណង៖

១. ផ្តល់ការបណ្តុះបណ្តាលសំខាន់ៗដល់ប្រទេសសមាជិក MRC អំពីការយកសំណាក ការថែរក្សាសំណាក និងការបកស្រាយទិន្នន័យ សម្រាប់ការវាយតម្លៃគុណភាពទឹកដោយប្រើបច្ចេកទេស isotopic និង

២. ពិភាក្សាអំពីជំហានបន្តសម្រាប់ការយកសំណាក និងការវិភាគ នៅ 2023-2024៕