Developed by Khmer Focus
សិក្ខាសាលារៀនសូត្រស្តីពី ការគ្រប់គ្រងធនធានទឹក និងការអនុវត្តការព្យាករឧតុនិយម និងជលសាស្ត្រ នៅអាងទន្លេមេគង្គក្រោម (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២)

ស្ទឹងត្រែង៖ មន្ត្រី​គណៈកម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួម​សិក្ខាសាលារៀនសូត្រស្តីពី ការ​គ្រប់គ្រង​ធនធានទឹក និងការអនុវត្តការព្យាករ​ឧតុនិយម និង​ជលសាស្ត្រនៅអាងទន្លេមេគង្គ​ក្រោម រវាងប្រទេស​កម្ពុជា និងឡាវ។ សិក្ខាសាលា​ត្រូវបានដឹកនាំសម្របសម្រួលដោយតំណាងអង្គការ UNDP និងPIN និងដោយមានការចូលរួមពីតំណាងអន្តរក្រសួង ស្ថាប័នជាតិកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលក្នុងនោះមាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរជំនាញខេត្តក្រចេះ និងស្ទឹងត្រែង លេខាធិការដ្ឋាន MRC និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ឡាវ។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីពង្រឹងសមត្ថភាពលើផ្នែកប្រព័ន្ធប្រកាសជូនដំណឹង១២៩៤ ស្វែងយល់ និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងទឹក និងធនធាននៅតំបន់អាងទន្លេមេគង្គក្រោម រវាងកម្ពុជា និងឡាវ៕