Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ និងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពស្តីពី សេចក្តីព្រាងសៀវភៅ «ស» វិស័យបរិស្ថាន (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពស្តីពី សេចក្តីព្រាងសៀវភៅ «ស» វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងដោយមានការចូលរួមដោយតំណាងនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រាជធានី-ខេត្ត អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ផងដែរ៕