Developed by Khmer Focus
កិច្ចប្រជុំរួមគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ និងក្រុមការងារកិច្ចសហប្រតិបត្តិការធនធានទឹក ស្តីពីការសិក្សារួមគ្នាមេគង្គ ឡានឆាង និងដំណើរទស្សនកិច្ច នៅ ប្រទេសចិន

នាថ្ងៃទី១០ ១៣ ខែកញ្ញា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ចំនួន ០៤រូប មានសមាសភាពពីតំណាងក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេកង្គកម្ពុជា (គ.ជ.ទ.ម.ក) ដឹកនាំដោយ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គ.ជ.ទ.ម.ក បានចូលរួមកិច្ចប្រជុំរួមគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ និងក្រុមការងារកិច្ចសហប្រតិបត្តិការធនធានទឹក ស្តីពីការសិក្សារួមគ្នាមេគង្គ ឡានឆាង និងដំណើរទស្សនកិច្ច នៅ ប្រទេសចិន។ កិច្ចប្រជុំ និងដំណើរទស្សនកិច្ចនេះ ទទួលបានការសម្របសម្រួលពីមជ្ឈមណ្ឌលទឹកកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងរបស់ចិន និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃក្រុមការងារចម្រុះ និងដំណើរទស្សនកិច្ចសិក្សា គឺដើម្បី ១. ប្រមូលយោបល់ពីគណៈកម្មាធិការរួម MRC និងប្រធានក្រុមការងាររួម LMC នៃប្រទេសទាំង ៦ សម្រាប់រួមគ្នាពិភាក្សា និងផ្តល់យោបល់លើការអនុវត្តអនុសាសន៍ដំណាក់កាលទី១ និងអនុវត្តការសិក្សារួមប្រកបដោយប្រសិទ្ធភាព នៅដំណាក់កាលទី ២ និង ២. ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិមេគង្គ ឡានឆាង។