Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការសិក្សាលទ្ធភាពក្នុងការអនុវត្តបង្អួចហិរញ្ញវត្ថុ ផ្នែកដីសើម/ទីជម្រាល ជីវៈចម្រុះ និងការចិញ្ចឹមជីវិត

ហូជីមិញ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សូ សុភ័ទ្ទ ​អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ ស្តីពីការសិក្សាលទ្ធភាពក្នុងការអនុវត្តបង្អួចហិរញ្ញវត្ថុ ផ្នែកដីសើម/ទីជម្រាល ជីវៈចម្រុះ និងការចិញ្ចឹមជីវិត ​ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ​ អង្គការ GIZ​ ទីប្រឹក្សាថ្នាក់តំបន់ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ។ ដោយឡែកក្រុមការងារកម្ពុជាមានការចូលរួមពី ក្រសួងបរិស្ថាន រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។ 
កិច្ចប្រជុំនេះមានគោលបំណង ៖
1.  ពិភាក្សា និងប្រមូលមតិយោបល់ជាយុទ្ធសាស្ត្រពីប្រទេសសមាជិក លើលទ្ធផលបឋមនៃសិក្សាលទ្ធភាពក្នុងការអនុវត្តបង្អួចហិរញ្ញវត្ថុ ផ្នែកដីសើម/ទីជម្រាល ជីវៈចម្រុះ និងការចិញ្ចឹម ក្នុងគោលបំណងឈានដល់ការឯកភាពគ្នាលើទម្រង់មូលនិធិសម្រាប់ការអនុម័តបន្តដោយគណៈកម្មាធិការរួម និង
2.  ពិភាក្សា និងប្រមូលមិតយោបល់អំពីបច្ចុប្បន្នភាពផែនការការងារ និងការកំណត់ពេលវេលាសម្រាប់ការអនុវត្ត