ខេត្តកំពង់ចាម៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រៃយ៍
គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក.) បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពីគោលការណ៍ណែនាំបន្ស៊ាំនឹងភាពរាំងស្ងួត ក្នុងអាងទន្លេមេគង្គ ដោយមានការចូលរួមពីមន្រ្តីតំណាងក្រសួង ស្ថាប័ន និងមន្ទីរខេត្តពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជំនាញការពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក សរុបចំនួន ២៣រូប។
កិច្ចប្រជុំមានគោលបំណង៖ (១) ពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធអំពីគោលការណ៍ណែនាំបន្សាំឆ្លងដែន និងថ្នាក់ជាតិ ដែលឯកសារគួរគ្របដណ្តប់ និង (២) ពិនិត្យ និងពិភាក្សាលើខ្លឹមសារ និងមាតិកានៃឯកសារដែលត្រូវបានកែសម្រួលឡើងវិញ ដោយផ្អែកលើលទ្ធផលនៃការពិភាក្សាដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើកដំបូង។