Developed by Khmer Focus

កិច្ចប្រជុំរូមលើទី ៥៥ របស់គណ:កម្មការទន្លេមេគង្គ

ជំពូក៖ MRC Joint Committee

ក្រុង ដាណាង ៖ នាថ្ងៃទី១៨​ ខែឧសភា ​ឆ្នាំ២០២៣​ ឯកឧត្តម សូ សុភ័ទ្​ទ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ (គ.ជ.ទ.ម.ក) ​និង​ជាសមាជិកគណ:កម្មាធិការរួមនៃគណ:កម្មការទន្លេមេគង្គ (MRC JC ) តំណាងកម្ពុជា បានដឹកនាំក្រុមប្រតិភូកម្ពុជា ជាតំណាងក្រសួងជំនាញពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គជទមក ចូលរួមក្នុងកិច្ចប្រជុំលើកទី៥៥​ របស់​ MRC JC ​នៅប្រទេសវៀតណាម។  ​​​​​​​កិច្ចប្រជុំខាងលើ មានការចូលរួមដោយប្រតិភូ MRC JC ពីប្រទេសជាសមាជិក MRC រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម និងក្រុមការងារលេខាធិការដ្ឋាន MRC សរុបចំនួន ៤៥នាក់។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗមានជាអាទិ៍៖ មូលនីធិមេគង្គ ផែនការសកម្មភាពអនុវត្តសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទនៃកិច្ចប្រជុំកំពូលលើកទី៤ ស្ថានភាពផ្នែកបុគ្គលិកនិងហិរញ្ញវត្ថុ ការអនុវត្តនីតិវធីគ្រប់គ្រងការប្រើប្រាស់ទឹក ការរៀបចំរបាយការណ៍ស្ថានភាពអាងទន្លេមេគង្គឆ្នាំ២០២៣ ការរៀបចំផែនការបុរេសកម្មភាពតំបន់ ស្ថានភាពជលសាស្ត្រនិងបរិស្ថានក្នុងអាងទន្លេមេគង្គក្រោម និងការសិក្សារួមលើផ្នែកជលសាស្រ្ត ព្រមទាំងកិច្ចការសំខាន់ពាក់ព័ន្ធមួយចំនួនផ្សេងទៀត ។