Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើក​ទី៤ របស់​គណៈ​កម្មាធិការ​ថវិកា MRC (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧)

ជំពូក៖ MRC Council Study

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើក​ទី៤ របស់​គណៈ​កម្មាធិការ​ថវិកា MRC នៅ​លេខាធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលមានសមាស​ភាព​ចូលរួមពី​មន្ត្រី​ប្រតិភូ​ពី​ប្រទេស​ជា​សមាជិក មន្ត្រី​តំណាង​ដៃ​គូ​អភិវឌ្ឍន៍ និងមន្ត្រីលេខាធិការដ្ឋាន MRC សរុបចំនួន ២៨រូប។

គោលបំណងនៃកិច្ចប្រជុំ៖
១. ពិភាក្សា និងផ្តល់យោបល់ឯកភាពលើការបញ្ចប់សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៦ និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៦ របស់ MRC
២.​ ស្តាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តសកម្មភាព​ និងភារកិច្ចក្នុងផែនការសកម្មភាពឆ្នាំ២០១៧ (AWP2017)
៣. ពិភាក្សាលើការចំណាយលើការសកម្មភាពដែលបានអនុវត្តន៍ពាក់កណ្តាលឆ្នាំ២០១៧ (មករា-ឧសភា) ក្នុង AWP2017 និងការស្នើសូមយោបល់ឯកភាពលើការកែសម្រួលឡើងវិញថវិកាសម្រាប់ចំណាយលើសកម្មភាព​អាទិភាពមួយចំនួនក្នុង AWP2017 និង
៤. ពិភាក្សាលើបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងកិច្ចដំណើរការរបស់លេខាធិការដ្ឋាន MRC
ដោយរាប់បញ្ចូលទាំងការត្រៀមរៀបចំ 3rd MRC Summit.2018 ផងដែរ៕