Developed by Khmer Focus

កិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ជាតិស្តីពី លទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សា គណ:កម្មការទន្លេមេគង្គ (ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨)

ជំពូក៖ MRC Council Study

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និងជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ គណ:​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ថ្នាក់​ជាតិ​ស្តីពី លទ្ធផល​នៃការ​សិក្សា​របស់​ក្រុម​ប្រឹក្សា គណ:​កម្មការ​ទន្លេ​មេគង្គ លើការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​ធនធានទឹក ក្នុង​អាង​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​សំខាន់ៗ សាកលវិទ្យាល័យ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ អគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងតំណាងលេខាធិការដ្ឋាន តំណាងក្រុមការងារសិក្សារបស់ក្រុមប្រឹក្សា MRC។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១. បង្ហាញជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យបានជ្រាបនូវលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សារួមមាន របាយការណ៍វាយតម្លៃផលប៉ះពាល់ជាបណ្តុំ និងវិស័យពាក់ព័ន្ធ ២. ទទួលបានមតិយោបល់ និងអនុសាសន៍ ជុំវិញលទ្ធផលនៃការវាយតម្លៃសេណារីយ៉ូនៃការអភិវឌ្ឍ ៣. ចំណាប់អារម្មណ៍លើភាពខ្វះខាតផ្នែកចំណេះដឹង សម្រាប់ការប្រើប្រាស់ទឹកនៅថ្នាក់ជាតិ និងលទ្ធផលសម្រាប់ការសិក្សាបន្ត និង ៤. របកគំហើញ សារៈសំខាន់ៗលើសេចក្តីសន្និដ្ឋានរួមអំពីលទ្ធផលនៃការសិក្សា៕