Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនី (ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តីពី ការពិនិត្យ​ឡើងវិញ និង​ធ្វើបច្ចុប្បន្នភាព​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍វារីអគ្គិសនី ប្រកបដោយនិរន្តរភាព ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា រដ្ឋបាលជលផល ក្រុមការងារលេខាធិការដ្ឋាន MRC និងជំនាញការអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺ (១) ពិភាក្សាការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព (២) ពិនិត្យលើសូចនាករសម្រាប់វាយតម្លៃ និងម៉ូដែលជម្រើសផ្លូវ ( pathway model) នៃការអភិវឌ្ឍន៍វារីអគ្គិសនី៕