សិក្ខាសាលាស្តីពី ការបើកដំណើរការរៀបចំឯកសារគម្រោងស្នើសុំពេញលេញ (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក សួស ប៊ុនថន អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ការបើកដំណើរការរៀបចំឯកសារ គម្រោងស្នើសុំពេញលេញ សម្រាប់គម្រោង ”ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា” ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដឹកនាំដោយ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន និងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរៀបចំឯកសារគម្រោងស្នើសុំពេញលេញ និងពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូជាតិ និងអន្តរជាតិនានា៕