Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការធ្វើបច្ចុប្បន្នភាពសេចក្តីព្រាងរបាយការណ៍អាងទន្លេមេគង្គ (ថ្ងៃទី ១៤-១៥ ខែសីហា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តីពី ការ​ធ្វើ​បច្ចុប្បន្នភាព​សេចក្តីព្រាង របាយការណ៍​អាង​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូលរួម​ពី​តំណាងក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃសិក្ខាសាលាគឺ (១) ពិនិត្យ និងពិភាក្សាបញ្ចប់ការប្រមូលទិន្នន័យថ្នាក់ជាតិ សម្រាប់របាយការណ៍ស្ថានភាពអាងទន្លេមេគង្គ និង (២) ធ្វើការបង្ហាញ និងពិភាក្សាអំពីសេចក្តីព្រាងនៃរបាយការណ៍ស្ថានភាពអាងទន្លេមេគង្គ និងប្រមូលមតិយោបល់ សម្រាប់រៀបចំជាសេចក្តីព្រាងចុងក្រោយ៕