Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងរៀបចំអនុវត្តអនុសាសន៍ (ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បីពិនិត្យ និង​រៀបចំ​អនុវត្តន៍អនុសាសន៍ នៃការសិក្សា​របស់​ក្រុម​ប្រឹក្សា ជា​ផែនការ​របស់​ប្រទេស ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណង​នៃសិក្ខាសាលាគឺ (១) ពិនិត្យ និងស្វែងយល់ឡើងវិញនូវលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សា និងបណ្តាអនុសាសន៍សំខាន់ៗ (២) ពិនិត្យ និងពិភាក្សា លើសកម្មភាពការងារដែលត្រូវអនុវត្តន៍ (៣) រៀបចំផែនការការងារដើម្បីអនុវត្ត៕