Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់អំពី ការអង្កេតជាក់ស្តែងតាមមូលដ្ឋានសម្រាប់ SIMVA ២០១៨ (ថ្ងៃទី ១៣-១៤ ខែសីហា ឆ្នាំ២០១៨)

កាន់ថឺ៖ លោក គឹម សីហា អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នៃ​អគ្គ​លេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រុម​ការងារ SIMA កម្ពុជា មក​ពី​ក្រសួង​ផែនការ ជំនាញ​ការ​ជាតិ SIMVA បាន​ចូល​រួម​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ថ្នាក់​តំបន់​អំពី ការ​អង្កេត​ជាក់ស្តែង​តាម​មូលដ្ឋានសម្រាប់ SIMVA ២០១៨ ដោយ​មានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក MRC និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ​។

គោលបំណងនៃសិក្ខាសាលាដើម្បីពិនិត្យ និងកែតម្រូវលើ៖

១/ សំណួរអង្កេតផ្អែកលើការធ្វើសាកល្បងតាមមូលដ្ឋានជាក់ស្តែង

២/ វិធីសាស្ត្រសម្រាប់គុណភាពស្ថិតិផ្អែកលើការធ្វើសាកល្បងតាមមូលដ្ឋានជាក់ស្តែង និង

៣/ ធ្វើផែនការសកម្មភាព និងកម្មវិធីសិក្សាអង្កេត៕