Developed by Khmer Focus

កិច្ចប្រជុំលើកទី១ នៃគណៈកម្មការដឹកនាំគម្រោងឆ្លងដែន រវាងកម្ពុជា-ថៃ (ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨)

បាងកក៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​ក្រុម​ការងារ​គម្រោង សហប្រតិបត្តិការ​ឆ្លងដែន រវាងកម្ពុជា-ថៃ និង​ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ បាន​ដឹក​នាំ​ក្រុម​ការងារ​គម្រោង ចូល​រួម​កិច្ចប្រជុំ​លើក​ទី១ នៃ​គណៈ​កម្មការ​ដឹកនាំ​គម្រោងឆ្លងដែន រវាង​កម្ពុជា-ថៃ ស្តីពី ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលទ្រទ្រង់ថវិកាដោយ GIZ តាមរយៈ MRC ដោយមានការចូលរួមពីឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងមន្ត្រីថ្នាក់បច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជំនាញការគម្រោងជាតិ ទីប្រឹក្សាបច្ចេកទេសអន្តរជាតិ ក្រុមការងារគម្រោងនៃប្រទេសថៃ និងមន្ត្រីMRCS។

គោលបំណងនៃកិច្ចប្រជុំគឺ ពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាពអនុវត្តការងារគម្រោង បញ្ហាកង្វះខាតទិន្នន័យវាយតម្លៃការងារ និងឯកភាពសំណើរបស់ក្រុមការងារថ្នាក់ជាតិទាំងពីរប្រទេស និងកំណត់ទិសដៅការងារបន្តអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព៕