Developed by Khmer Focus

វេទិកាអាស៊ីប៉ាស៊ីហ្វីកលើកទី៦ ស្តីពី ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី ១៧-១៩ ខែតុលា ឆ្នាំ២០១៨)

ហ្វីលីពីន៖ លោក គឹម សីហា អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា រួម​ជា​មួយ​តំណាង​មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន និង​សកល​វិទ្យាល័យ​ភ្នំពេញ បាន​ចូលរួម​វេទិកា​អាស៊ីប៉ាស៊ីហ្វីក​លើក​ទី៦ ស្តីពី ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើង​ដោយ​អង្គការ APAN ដោយមានការចូលរួមពី ១៦ប្រទេស។

គោលបំណងនៃវេទិកាគឺ ចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នា និងធ្វើការរួមគ្នាឆ្ពោះទៅរកលទ្ធផល និងដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ៕