Developed by Khmer Focus

ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រងជលផលឆ្លងដែន (ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨)

ក្រចេះ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​គម្រោង​គ្រប់គ្រង​ជលផល​ឆ្លង​ដែន រវាង​កម្ពុជា-ឡាវ (មេគង្គ-សេកុង) រួម​មាន​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងមន្ត្រីនៃរដ្ឋបាលជលផល មន្ត្រីសម្របសម្រួលគម្រោងពី MRCS និងមន្ត្រី World Bank ជួបប្រជុំជាមួយក្រុមការងារភាគីឡាវ និងសហគមន៍ នៅព្រែកកាំពី ខេត្តក្រចេះ រួចបន្តដំណើរទៅខេត្តអាត់តាពើ និងប៉ាកសេនៃប្រទេសឡាវ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បី (១) ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (២) ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជលផល ការអភិរក្សសត្វផ្សោត និងបញ្ហាប្រឈមទាំងឡាយ៕