Developed by Khmer Focus

សិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងជលផលឆ្លងដែន (ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨)

ប៉ាកសេ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​គម្រោង​គ្រប់គ្រង​ជលផល​ឆ្លងដែន រវាង​កម្ពុជា-ឡាវ (មេគង្គ-សេកុង) រួម​មាន​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ត្រីនៃរដ្ឋបាលជលផល ចូលរួមសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងជលផលឆ្លងដែនជាមួយភាគីឡាវ ដោយមានការចូលរួមពីមន្ត្រីសម្របសម្រួលគម្រោងពី MRCS និងមន្ត្រី World Bank។

គោលបំណងសិក្ខាសាលាជាមួយភាគីឡាវគឺ (១) រៀបចំបង្កើតឡើងនូវផែនការគ្រប់គ្រងជលផលឆ្លងដែន ទៅតាមលទ្ធផលគន្លឹះសំខាន់ៗ និងបញ្ហានានាដែលទទួលបានពីការផ្លាស់ប្តូរទស្សនកិច្ចគ្នា (២) ពិនិត្យ ពិភាក្សា និងកែសម្រួលបញ្ចប់លើ MOU នៃគម្រោងរួមរវាងកម្ពុជា-ឡាវ៕