Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាននៃធនធានបរិស្ថាន (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២១៨)

បាងកក៖ ក្រុម​ការងារ​កម្ពុជា​រួម​មាន​មន្ត្រី​មក​ពី​ក្រសួង​បរិស្ថាន រដ្ឋ​បាល​ជល​ផល អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជំនាញ​ការ​ជាតិ បាន​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បរិស្ថាន នៃធនធាន​បរិស្ថាន ដែលកំណត់ជាអាទិភាពរបស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការជាតិ និងអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ៖

១- ជម្រាបជូនទិដ្ឋភាពទូទៅនៃដំណើរការ សម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្ររបស់គណៈកម្មការទន្លេមេគង្គ សម្រាប់ការគ្រប់គ្រងបរិស្ថានក្នុងអាងទន្លេមេគង្គ នៃធនធានបរិស្ថាន ដែលកំណត់ជាអាទិភាព និងពិភាក្សាលើនិយមន័យក្នុងតំបន់ សម្រាប់ធនធានបរិស្ថាន

២- ពិភាក្សាលើធនធានបរិស្ថាន និងពិនិត្យឡើងវិញនូវរបាយការណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់

៣- ពិភាក្សាលើផែនការគ្រប់គ្រងការអនុវត្តក្នុងយុទ្ធសាស្ត្រគោលនយោបាយ និងផែនការសកម្មភាពនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលមានស្រាប់ និង

៤- ពិភាក្សា និងផ្តល់យោបល់អំពីលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសធនធានបរិស្ថាន៕