Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព (ថ្ងៃទី ៣០-៣១ ខែតុលា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​ពិនិត្យ​ឡើង​វិញ និង​ធ្វើ​បច្ចុប្បន្នភាព យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វារីអគ្គិសនី​ប្រកប​ដោយ​និរន្តរភាព (SHDS) ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីតំណាងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការជាតិ អន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំ៖

១)- ពិនិត្យ និងពិភាក្សាការវាយតម្លៃលើ SHDS របស់ក្រុមការងារថ្នាក់តំបន់ អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ នៃជម្រើសទាំង៤ ដែលបានស្នើឡើង

២)- ពិនិត្យ និងពិភាក្សាលើករណីសិក្សា SHDS ដែលធ្វើឡើងដោយក្រុមការងារថ្នាក់តំបន់ ស្តីពីសក្តានុពលកម្រិតខ្ពស់ និងទាបរបស់គម្រោងវារីអគ្គិសនីក្នុងអាងទន្លេមេគង្គក្រោម (LMB)

៣)- ស្វែងយល់ពីសមាសភាពនៃជម្រើស និងសំណូមពរ ដើម្បីជ្រើសរើសជម្រើសដែលល្អសម្រាប់ SHDSនិង

៤)- ពិភាក្សាលើសមាសភាព SHDS៕