វេទិកាកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក មេគង្គ-ឡានឆាង លើកទី១ (ថ្ងៃទី ០១-០២ ខែវិច្ឆិកា ឆ្នាំ២០១៨)
ចិន៖ លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមនឹងមន្ត្រីពីស្ថាប័នពាក់ព័ន្ធចំនួន ១១រូប ដែលដឹកនាំដោយលោក ឃ្លោក សំអាង ប្រធានក្រុមការងារលើវិស័យធនធានទឹកកម្ពុជា សម្រាប់យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទៅចូលរួមវេទិកា កិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក មេគង្គ-ឡានឆាង លើកទី១ ក្រោមប្រធានបទ “ ភាពជាដៃគូទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព” នៅទីក្រុង គន់មីង ខេត្តយូណាន់ប្រទេសចិន។
វេទិកានេះត្រូវបានរៀបចំឡើងដើម្បី ផ្តល់ជាវេទិកាសម្រាប់ការពិគ្រោះផ្នែកនយោបាយ ការដោះដូរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសម្រាប់វិស័យទឹក និងលើកកម្ពស់ការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងធនធានទឹកក្នុងតំបន់មេគង្គ-ឡានឆាងទាំងមូល។ វេទិការនេះមានអ្នកចូលរួមមកពីផ្នែកគ្រប់គ្រង គ្រឹះស្ថានសិក្សាស្រាវជ្រាវលើវិស័យធនធានទឹកនៃប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ទាំង០៦ (ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម) និងតំណាងអង្គការពាក់ព័ន្ធ៕