សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការវាយតម្លៃ និងកំណត់អាទិភាព នៃរបាំងឧបសគ្គដល់ការចរាចររបស់ត្រី (ថ្ងៃទី ០៧-០៩ ខែវិច្ឆិកា ឆ្នាំ២០១៨)
ថៃ៖ លោក សួស ប៊ុនថន អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមការងារកម្ពុជាមកពីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលជលផល បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការវាយតម្លៃ និងកំណត់អាទិភាព នៃរបាំងឧបសគ្គដល់ការចរាចររបស់ត្រី ក្នុងសំណង់ប្រព័ន្ធធារាសាស្រ្ត ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងមន្រ្តីលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តល គឺដើម្បី (១) សិក្សា វាយតម្លៃ និងការកំណត់អាទិភាព នៃសុខដុមនីយកម្ម សម្រាប់ផ្លូវត្រីឆ្លងកាត់ និង (២) សិក្សាពីគ្រោងប្លង់ កាសាងសង់ និងការតាមដាន ដោយប្រើប្រាស់ GIS និង QGIS៕