Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាពសេចក្តីព្រាងរបាយការណ៍ស្ថានភាពអាងទន្លេមេគង្គ (ថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការធ្វើ​បច្ចុប្បន្នភាព​សេចក្តីព្រាង​របាយការណ៍ ស្ថានភាព​អាង​ទន្លេ​មេគង្គ (SOBR 2018) ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។

គោលបំណងកិច្ចប្រជុំ៖

១)-  បង្ហាញអំពីការឆ្លើយតបទៅនឹងមតិយោបល់ និងសំណូមពររបស់ប្រទេសទាំងបួនដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ (MRC)

២)- ធ្វើបច្ចុប្បន្នភាព និងពិភាក្សារួមគ្នាក្នុងការកែសម្រួលចុងក្រោយនៃ SOBR 2018 (Version 3.04)

៣)- ពិភាក្សាអំពីបញ្ហាដែលមិនទាន់ឯកភាពគ្នាក្នុងកិច្ចប្រជុំកម្រិតថ្នាក់ជាតិតាមប្រទេសនីមួយៗ និង

៤)- គ្រោងបញ្ចប់របាយការណ៍ SOBR 2018 នៅថ្នាក់តំបន់ និងជំហ៊ានបន្ទាប់ធ្វើការបោះពុម្ពផ្សាយអំពី SOBR 2018៕