Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការត្រួតពិនិត្យឡើងវិញនៃកិច្ចដំណើរការប្រតិបត្តិរបស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង លោក សុខ ខុម ប្រធាន​នាយកដ្ឋាន​បណ្ដាគម្រោង និង​កម្មវិធី និង​លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់តំបន់​ស្តីពី លទ្ធផល​របស់ក្រុមវាយតម្លៃ​​ GIZ តំណាងប្រទេសដៃគូអភិវឌ្ឍន៍ ក្នុងក្របខណ្ឌ MRC ទៅលើការត្រួតពិនិត្យឡើងវិញនៃកិច្ចដំណើរការប្រតិបត្តិរបស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីក្រុមការងារមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ នាយកប្រតិបត្តិ​ មន្ត្រីនាយកផែ្នក របស់លេខាធិការដ្ឋាន MRC និងក្រុមវាយតម្លៃ​ GIZ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់ពីលទ្ធផលនៃការពិនិត្យមើលឡើងវិញ និងពិភាក្សារួមទៅលើបញ្ហាគន្លឹះក្នុងកិច្ចដំណើរការប្រតិបត្តិ MRC ដោយផ្តោតទៅលើ (1). កម្រិតគោលនយោបាយ​ និងយុទ្ធសាស្ត្រ រួមមាន បទបញ្ជាផ្ទៃក្នុង ​ទំនាក់ទំនងអង្គការចាត់តាំង រវាងក្រុមប្រឹក្សា គណៈកម្មាធិការរួម និងលេខាធិការដ្ឋាន តួនាទី និងភារកិច្ចរបស់នាយកប្រតិបត្តិ មុខងារ និងភារកិច្ចរបស់ក្រុមការងារអង្គភាពគាំទ្រ ដូចជា Task Force, Expert Group... និងតួនាទី​ និងភារកិច្ចរបស់ NMCs និង NMCS (2). កម្រិតស្ថាប័ន រួមមាន រចនាសម្ព័ន្ធរបស់ស្ថាប័ន ការរៀបចំចាត់ចែងបុគ្គលិក និងការរៀបចំផែនការ និងដំណើរការវាយតម្លៃ និង (3). កម្រិតដំណើរកាប្រតិបត្តិ រួមមាន ធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ កិច្ចលទ្ធកម្ម​ និងប្រព័ន្ធគ្រប់គ្រងចំណេះដឹង និងព័តមាន។

លទ្ធផលនៃកិច្ចប្រជុំនេះ ក្រុមវាយតម្លៃ នឹងធ្វើការកែសម្រួលដោយបញ្ចូល​នូវយោបល់ និងអនុសាសន៍ របស់អង្គប្រជុំ​ ហើយបញ្ជូនរបាយការណ៍នេះទៅរាយការណ៍ ជូនគណៈកម្មាធិការរួម និងក្រុមប្រឹក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៥ ចុងខែវិច្ឆិកា នេះ៕