Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការសិក្សាគ្រោងប្លង់នៃសំណង់ផ្លូវត្រីឆ្លងកាត់ តាមសំណង់ប្រព័ន្ធធារាសាស្រ្ត (ថ្ងៃទី ១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨)

ថៃ៖ លោក សួស ប៊ុនថន អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ថ្នាក់​តំបន់​ស្តីពី ការ​សិក្សា​គ្រោង​ប្លង់​នៃ​សំណង់​ផ្លូវ​ត្រី​ឆ្លង​កាត់ តាម​សំណង់​ប្រព័ន្ធ​ធារាសាស្រ្ត ដោយ​មាន​អ្នកចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល និងមកពីបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងមន្រ្តីលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១). រៀបចំ និងធ្វើការសិក្សាអំពីសំណង់ផ្លូវត្រី (២). រៀបចំគ្រោងប្លង់សំណង់ (៣). សិក្សាអង្កេតសំណង់ និង (៤). ការសាងសង់សំណង់ផ្លូវត្រីតាមប្រទេសនីមួយៗ៕