Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិស្តីពី ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​ថ្នាក់​ជាតិ នៃ​គម្រោង​រួម​គ្នា​ស្តីពី ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​ធនធាន​ទឹក រវាងកម្ពុជា និងឡាវ សម្រាប់ខេត្តស្ទឹងត្រែង និងចំប៉ាសាក់ ឧបត្ថម្ភថវិកាដោយ GIZ ដោយមានការចូលរួមពីមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារបច្ចេកទេសថ្នាក់ជាតិ ទីប្រឹក្សា គម្រោងជាតិ ទីប្រឹក្សា NIP ជំនាញការអន្តរជាតិ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុ ជាដែលមានលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោក សាក់ សំអុល  និងលោក នៀ តុលា មន្ត្រីបច្ចេកទេស។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សា និងបញ្ជាក់ជាមួយសមាជិកក្រុមការងារថ្នាក់ជាតិ (NWG) អំពីលទ្ធផលរួមនៃសិក្ខាសាលាអ្នកពាក់ព័ន្ធ ដែលរួមមានទស្សនវិស័យនាពេលអនាគត ដែលបានកំណត់ ការពិចារណាពីកង្វល់ជាអាទិភាពរបស់សហគមន៍ និងប្រជាជននៅក្នុងតំបន់គម្រោង និងពិភាក្សាអំពីផែនការសកម្មភាព៕