កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលពីការសិក្សាសាកល្បង (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលពីការសិក្សាសាកល្បង នៃការតាមដានការប្រើប្រាស់ដីកសិកម្ម ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងជំនាញការជាតិ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១). បង្ហាញលទ្ធផលដែលបានសិក្សាកន្លងមកដោយក្រុមការងារ (២). ពិភាក្សា និងប្រមូលយោបល់កែលម្អលទ្ធផលពីការសិក្សា ដើម្បីរៀបចំរបាយការណ៍បញ្ចប់៕