Developed by Khmer Focus

កិច្ចប្រជុំត្រៀម JC សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា MRC (ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨)

វៀតណាម៖ ក្រុមកាងារ​គណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ​ សម្រាប់កម្ពុជា ដឹកនាំដោយឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រី​អគ្គ​លេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទៅចូលរួមកិច្ចប្រជុំត្រៀម JC សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គលើកទី២៥ ដោយមានការចូលរួមពី​ក្រុមការងារគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ​ និងមន្ត្រីមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ឡាវ ថៃ​ និងវៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីស្តាប់សេចក្តីរាយការណ៍ពីវឌ្ឍនភាពប្រតិបត្តិការងារ របស់គណៈកម្មការទន្លេមេគង្គ ក្នុងឆ្នាំ២០១៨ និងទិសដៅកាងារឆ្នាំ២០១៩ រួមមាន ការងារផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស របស់លេខាធិការដ្ឋាន MRC ការពង្រឹងដៃគូ​សហប្រតិបត្តិការ ក្នុងយន្តការនានា​ ក្នុងតំបន់ និងការងាររៀបចំយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំដែលបានកំពុងរៀបចំ PDG2018, SHDS2018, SOBR, TbEIATGs, JEM និងJAP។ ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព៖ (1). លក្ខន្តិកៈបង្កើតគណៈកម្មាធិការសវនកម្មរបស់ MRC និង (2). ការអនុវត្តបណ្តានីតិវិធីរបស់ MRC និង វេទិការរួម រួមទាំងផែនការសកម្មភាពរួម សម្រាប់គម្រោងទំនប់វារីអគ្គិសនី​ ប៉ាក់ បេង និង​សាយាប៉ូរី។ ពិនិត្យ និងអនុម័តផែនការសកម្មភាពរបស់ MRC ​​សម្រាប់ឆ្នាំ2019៕