កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី របកគំហើញពីការសិក្សាផ្នែកបរិស្ថាន (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨)
វៀងច័ន្ទ៖ ក្រុមការងារកម្ពុជារួមមាន៖ លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង លោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក រស់ សោភ័ណ្ណា ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជា ឡេង អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី របកគំហើញពីការសិក្សាផ្នែកបរិស្ថាន សម្រាប់ផែនការអភិវឌ្ឍន៍នាវាចរណ៍លើទន្លេមេគង្គ-ឡាងឆាង ដោយមានការចូលរួមក្រុមការងារនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងក្រុមការងារនៃប្រទេសចិន។
គោលបំណងនៃកិច្ចប្រជុំគឺ៖ (១). ពិភាក្សាលើលទ្ធផលនៃការសិក្សាជាមួយក្រុមជំនាញការនៃប្រទេសជាសមាជិក MRC (២). ប្រមូលមតិយោបល់ និងការណែនាំ សម្រាប់បញ្ចប់របាយការណ៍សិក្សា និង(៣). កំណត់ជំហានបន្ទាប់ក្នុងការអនុវត្តអនុសាសន៍៕