សិក្ខាសាលាស្តីពី ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត (ថ្ងៃទី ១៧-២០ ខែធ្នូ ឆ្នាំ២០១៨)
ចិន៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត លើវិស័យធនធានទឹកមេគង្គ-ឡានឆាង ដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានការចូលរួមពីប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ចិន និងតំណាងដៃគូទឹកពិភពលោក។
គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីប្រមូលគំនិតពីប្រទេសទាំង៦ រៀបចំជាគម្រោងរួមលើការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត៕