សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន តំបន់សេសាន ស្រែពក (ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩)
កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ និងឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន តំបន់សេសាន ស្រែពក រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ សាលាខេត្ត និងសាលាស្រុកពាក់ព័ន្ធ។ គោលបំណងនៃសិក្ខាសាលាគឺដើម្បីពិភាក្សា ប្រមូលព័ត៌មាន និងរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តយន្តការសម្របសម្រួលរួម លើការគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន រវាងប្រទេសពីរ៕