Developed by Khmer Focus

កិច្ចប្រជុំលើកទី៣ របស់ក្រុមការងារថ្នាក់ជាតិ នៃគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារថ្នាក់ជាតិ នៃគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនភាគខាងលិច រវាងកម្ពុជា-ថៃ ដោយមានការចូលរួមពីក្រុមការងារ មកពីស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមទាំងទីប្រឹក្សាគម្រោង និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យមើលលើលទ្ធផលនៃការអនុវត្តគម្រោង ដែលបានដំណើរការចាប់ពីខែឧសភា ឆ្នាំ២០១៨មក និងពិភាក្សាលើការរៀបចំ Model សម្រាប់ការវាយតម្លៃផលប៉ះពាល់ដោយទឹកជំនន់ និងភាពរាំងស្ងួត និងកំណត់វិធានការដោះស្រាយបញ្ហាទាំងនោះ៕