Developed by Khmer Focus

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការបង្កើតក្រុមការងាររៀបចំកិច្ចប្រជុំសន្ទនាលើកទី៨ (ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ​​​​ និងពិភាក្សាលើការរៀបចំសេចក្តីព្រាង “សេចក្តី​សម្រេចស្តីពីការបង្កើតក្រុមការងារ រៀបចំកិច្ចប្រជុំសន្ទនា​លើកទី៨” ស្តីពីការអភិវឌ្ឍដោយចីរភាព ក្នុងក្របខណ្ឌ​នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (8th ASEM Dialogue) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ក្នុងឆ្នាំ២០១៩៕