Developed by Khmer Focus

កិច្ចប្រជុំក្រុមទីប្រឹក្សានៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន (ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំកិច្ចប្រជុំ​ក្រុមទីប្រឹក្សា នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់សេសាន-ស្រែពក រវាងកម្ពុជា និងវៀតណាម ដើម្បីពិនិត្យទៅលើផែនការសកម្មភាព សម្រាប់អនុវត្តន៍រួមគ្នា ជាមួយភាគីវៀតណាម សំដៅដោះស្រាយបញ្ហារួម ពាក់ព័ន្ធការគ្រប់គ្រងធនធានទឹកក្នុងតំបន់ទាំងពីរខាងលើដែលបានកំណត់ដោយប្រទេសទាំងពីរ៕