Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលស្តីពីគុណភាពទឹក (ថ្ងៃទី ១៩-២១ ខែកុម្ភះ ឆ្នាំ២០១៩)

វៀងច័ន្ទ៖ លោក ងួន វិចិត្រ អនុប្រធាន​នាយកដ្ឋាន និង​លោក ផេង សុភ័ក្ត្រ មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​បណ្ដា​គម្រោង និង​កម្មវិធី នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី គុណភាពទឹក ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសសមាជិក MRC មន្ត្រីលេខាធិការដ្ឋាន MRC និងមន្រ្តីសម្របសម្រួលកិច្ចសហប្រតិបត្តិការបរិស្ថានអង្គការសហប្រជាជាតិ។

គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះគឺ

១. ពិនិត្យលើរបាយការណ៍គុណភាពទឹកឆ្នាំ២០១៧

២. ពិនិត្យ និងពិភាក្សាលើការតាមដានគុណភាពទឹក និងការជ្រើសរើសប៉ារ៉ាម៉ែត្រ

៣. សិក្សាស្វែងយល់លើការបង្កើត រៀបចំ រក្សាទុក និងវិភាគទិន្នន័យគុណភាពទឹក សម្រាប់ការសរសេររបាយការណ៍៕