កិច្ចប្រជុំការងារថ្នាក់តំបន់ស្ដីពី Mekong-HYCOS ដំណាក់កាលទី២ (ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩)
បាងកក៖ ក្រុមការងារ Mekong-HYCOS កម្ពុជា រួមមានលោក មាក ឆវណ្ណារិយ អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង លោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងមន្ត្រីទទួលបន្ទុកគ្រប់គ្រងទិន្នន័យ បានចូលរួមកិច្ចប្រជុំការងារថ្នាក់តំបន់ស្ដីពី Mekong-HYCOS ដំណាក់កាលទី២ លើការងាតាមដានធារទឹក និងកំណកកករ និងការកែលម្អរការគ្រប់គ្រងទិន្នន័យ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖
១. បញ្ចប់នូវបញ្ជីឈ្មោះស្ថានីយ Mekog-HYCOS ដែលត្រូវកែលម្អរ និងដំឡើងថ្មី ដំណាក់កាលទី២ សម្រាប់ប្រទេសជាសមាជិកទាំងបួន
២. ពិភាក្សាលើសំណើសកម្មភាពនៅពេលស្ថានីយថ្មីដំណើរការ
៣. ពិភាក្សាលើការអនុវត្តគម្រោងតាមដានធារទឹក និងកំណកកករ ដែលបានអនុវត្តពីឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០១៩-២០២០ និង
៤. របាយការណ៍វឌ្ឍនភាពនៃការអនុវត្ត និងការកែលម្អរការគ្រប់គ្រងទិន្នន័យ៕