Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី យុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត ក្នុងអាងទន្លេមេគង្គ (ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩)

បាងកក៖ លោក មាក ឆវណ្ណារិយ អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមការងារថ្នាក់ជាតិកម្ពុជា និងក្រុមការងារ នៃ​ប្រទេស​ជាសមាជិក គណៈកម្មការទន្លេមេគង្គ បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី យុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត ក្នុងអាងទន្លេមេគង្គ របស់គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីធ្វើបទបង្ហាញ និងពិភាក្សាលើការកែសម្រួលឯកសារ version 2.1ដែលឆ្លុះបញ្ចាំងទៅលើជំពូក១- សេចក្តីផ្តើម ជំពូក២- ការចង្អុលបង្ហាញ និងរកឃើញរបស់ថ្នាក់ជាតិ និងតំបន់ ជំពូក៣- គោលបំណង និងគោលដៅនៃយុទ្ធសាស្ត្រការគ្រប់គ្រងគ្រោះរាំងស្ងួត និង ជំពូក៤-យុទ្ធសាស្ត្រការគ្រប់គ្រងគ្រោះរាំងស្ងួត របស់គណៈកម្មការទន្លេមេគង្គ និងពិភាក្សាលើផែនទីបង្ហាញផ្លូវរបស់យុទ្ធសាស្រ្តការគ្រប់គ្រងភាពរាំងស្ងួតឆ្នាំ២០១៩៕