Developed by Khmer Focus

ពិធីផ្សព្វផ្សាយគ្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ នៅថ្នាក់ជាតិ (ថ្ងៃទី១១ ខែមីនាឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមពិធីផ្សព្វផ្សាយ គ្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ នៅ​ថ្នាក់ជាតិ ដែលរៀបចំដោយក្រសួងផែនការ ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្របខ័ណ្ឌគោលដៅ​អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីក្រសួង ស្ថាប័ន មន្ទីរផែនការខេត្ត ដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូតនានាប្រចាំកម្ពុជា សកលវិទ្យាល័យ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល និងផ្នែកឯកជន៕