Developed by Khmer Focus

សិក្ខាសាលាបិទបញ្ចប់គម្រោង កិច្ចសហប្រតិបត្តិការ រវាងបឹងទន្លេសាប ប្រទេស​កម្ពុជា និងអាងសុងក្លា ប្រទេសថៃ (ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម​ តែ​ ណាវុធ​ អនុប្រធាន​អចិន្ត្រៃយ៍​ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា​ និងឯកឧត្តម​ ស៊ិន​ វិសិទ្ធ​ អគ្គលេខាធិការ​ អាជ្ញាធរទន្លេសាប​ បានចូលរួមសិក្ខាសាលាបិទបញ្ចប់គម្រោង​ កិច្ចសហប្រតិបត្តិការ​ រវាងបឹងទន្លេសាប​ ប្រទេសកម្ពុជា​ និងអាងសុងក្លា​ ប្រទេសថៃ​ ដើម្បីផ្សព្វផ្សាយ​ ចែករំលែកនូវរបកគំហើញ​ និងការគ្រប់គ្រងបឹង​ ទៅអ្នកពាក់ព័ន្ធនានា​ ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីជីវភាពរស់នៅ​ នៅក្នុងសហគមន៍។

សមិទ្ធផលនៃគម្រោងកិច្ចសហប្រតិបត្តិការ​ រវាងបឹងទន្លេសាប​ ប្រទេសកម្ពុជា​ និងអាងសុងក្លា​ ប្រទេសថៃរួមមាន៖

-​ ខ្សែរវីដេអូខ្លី​ ចំនួន​ ៣​ ទាក់ទងនិងការប្រែប្រួលអាកាសធាតុ​ ការនេសាទ​ និងការចូលរួមរបស់ស្ត្រី

-​ សេចក្ដីព្រាងរបាយកាណ៍រួម​ លើការអនុវត្តគម្រោងសាកល្បង

-​ របាយកាណ៍ស្ដីពីជីវភាពរស់នៅរបស់សហគមន៍

-​ របាយកាណ៍ស្ដីពីអភិបាលកិច្ច​ និងនិរន្តរភាពបឹង​ និង

-​ សៀវភៅកម្រងផែនទី៕