Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៣ ស្តីពី ការពិគ្រោះយោបល់ជាមុន សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់ ឡាយ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩)

កំពង់ចាម៖ ឯកឧត្តម​ តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍​ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់​ជាតិ​លើកទី៣ (ចុងក្រោយ) ស្តីពី ការពិគ្រោះយោបល់ជាមុន​ សម្រាប់គម្រោង​វារីអគ្គិសនី ប៉ាក់ ឡាយ របស់ឡាវ ដោយមានការចូលរួមពីសមាជិកក្រុមការងារ​ PNPCA PLHPP​ និងតំណាងមកពីក្រសួង ស្ថាប័នជំនាញ​ពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល​ អាជ្ញាធរទន្លេសាប វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ អង្គការជលផលពិភពលោក និងក្រុមជំនាញការថ្នាក់ជាតិ​។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី៖

(១) ពិនិត្យ និងផ្តល់យោបល់បន្ថែមចុងក្រោយ លើរបាយការណ៍ផ្នែកបច្ចេកទេស (TRR) របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ រួមមានផ្នែកជលផល កករដី គុណភាពទឹក ជលសាស្ត្រ នាវាចរណ៍ សុវត្ថិភាពទំនប់ និងសេដ្ឋកិច្ចសង្គម និង

(២) ពិនិត្យផ្តល់យោបល់លើយោបល់រួមរបស់កម្ពុជាឆ្លើយតបជាផ្លូវការ តាមរយៈទម្រង់ឆ្លើយតប របស់ MRC លើសំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ របស់ឡាវ Cambodia 's Reply Form for PLHPP​​​៕