Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម (ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​ជាតិស្ដីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់​គម្រោងទំនប់វារីអគ្គិសនីនៅលើទន្លេមេ (PDG2018) ដោយមានអ្នកចូលរួមមកពីតំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធរួមមាន ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គិសនីកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកជំនាញការថ្នាក់ជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖

(១)- ពិនិត្យ និងពិភាក្សាលើតម្រូវការសំខាន់ៗសម្រាប់ធ្វើបច្ចុប្បន្នភាព PDG2009 និងដំណើរការសម្រាប់ធ្វើបច្ចុប្បន្នភាព

(២)- បង្ហាញពីរចនាសម្ព័ន្ធ PDG 2018 version 1

(៣)- ប្រមូលមតិយោបល់ ដើម្បីកែលម្អរ PDG 2018 version 1 និង

(៤)- ពិភាក្សាលើជំហ៊ានបន្ទាប់ និងរៀបចំដាក់ឆ្លងជូន JC និង Councils ពិនិត្យ និងអនុម័ត៕