Developed by Khmer Focus

វគ្គបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យដាយអាតូម (ថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០១៩)

ឈាងម៉ៃ៖ លោក ងួន វិចិត្រ អនុប្រធាន​នាយកដ្ឋាន និង​លោក ឡាយ វុទ្ធី មន្ត្រីបច្ចេកទេស នាយកដ្ឋាន​បណ្ដា​គម្រោង និង​កម្ម​វិធី នៃ​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ត្រី​តំណាង​មក​ពី​រដ្ឋបាល​ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យដាយអាតូម (Diatom) ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រី MRCS និងសាស្ត្រាចារ្យនៃសកលវិទ្យាល័យឈាងម៉ៃរ៉ាច់ចាផាត់។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ៖ ១. ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍តាមដានសុខភាពអេកូឡូស៊ីទន្លេឆ្នាំ២០១៧ និង ២. បណ្តុះបណ្តាលទៅលើវិធីសាស្ត្រពិនិត្យដាអាតូម (Diatom) រួមមានការចុះយកសំណាក ការរក្សាទុក ដំណើរការក្នុងមន្ទីរពិសោធន៍ ការគណនាចំនួន និងការរៀបចំរបាយការណ៍៕