Developed by Khmer Focus

កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក ថៃ ពិសិដ្ឋ អនុប្រធាន​នាយកដ្ឋាន​បណ្តា​គម្រោង និង​កម្មវិធី នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ​ពិនិត្យ​លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធាន​ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំដោយឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងមានអ្នកចូលរួមមកពីតំណាងអ្នកពាក់ព័ន្ធគ្រប់នាយកដ្ឋានក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងបរិស្ថាន៕