កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩)
សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើការពិនត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី ប្រកបដោយនិរន្តរភាព (SHDS) ដោយមានអ្នកចូលរួមមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គិសនីកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកជំនាញការថ្នាក់ជាតិ។
គោលបំណងនៃកិច្ចប្រជុំ៖
(១)- បង្ហាញអំពីការវាយតម្លៃលម្អិតលើភាព ផលខាត-ចំណេញ ពីការសិក្សានៃជម្រើស (Pathways)
(២)- ពង្រឹងសមត្ថភាពលើការវាយតម្លៃជម្រើស រួមទាំងផលប៉ះពាល់នៃការផ្លាស់ប្តូរចំពោះការសន្មត់
(៣)- បង្ហាញអំពីផលប៉ះពាល់នៃការវិភាគជម្រើសសម្រាប់ផែនការវារីអគ្គិសនី និង
(៤)- ពិនិត្យ និងពិភាក្សាអំពីលទ្ធផលដែលទទួលបានពីគោលនយោបាយ និងសកម្មភាពយុទ្ធសាស្រ្តដែលមានសក្តានុពល សម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គីសនីប្រកបដោយនិរន្តរភាព៕