Developed by Khmer Focus

កិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី៣ នៃគម្រោងកិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩)

បាងកក៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និងជាប្រធាន​ក្រុម បានដឹកនាំ​សមាជិក​គណៈកម្មការដឹកនាំគម្រោងកម្ពុជា រួមមានឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និងលោក សាខុន ប៉ូរី អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីតំណាងក្រសួងធនធាន​ទឹក និងឧតុនិយម មន្ត្រីតំណាងក្រសួងផែនការ និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី៣ នៃគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាមួយសមាជិកគណៈកម្មការដឹកនាំគម្រោងថៃ ដែលសម្របសម្រួលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ទ្រទ្រង់ថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ)។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សា និងធ្វើការសម្រេចទៅលើរបាយការណ៍ C ស្ដីពី សំណើអាទិភាព នៃវិធានការកាត់បន្ថយទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ជាលទ្ធផល គណៈកម្មការដឹកនាំគម្រោងបានឯកភាព និងសម្រេចលើរបាយការណ៍ C និងបានផ្តល់អនុសាសន៍ដល់ក្រុមការងារ JBA ឱ្យបកប្រែរបាយការណ៍ទាំងបី (A, B, និង C) ជាភាសាជាតិ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់មូលដ្ឋាន៕