Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ ដើម្បីពិនិត្យលទ្ធផលបញ្ចប់ការសិក្សាសាល្បង នៃការតាមដានការប្រើប្រាស់ដីកសិកម្ម (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាថ្នាក់តំបន់ ដើម្បីពិនិត្យលទ្ធផលបញ្ចប់ការសិក្សាសាកល្បង នៃការ​តាម​ដាន​ការ​ប្រើប្រាស់​ដីកសិកម្ម ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិកក្រុមការងារ ពីបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ។
ជាលទ្ធផល៖
⁃ អង្គសិក្ខាសាលាបានបង្ហាញលទ្ធផលបញ្ចប់ការសិក្សាសាកល្បង នៃការតាមដានការប្រើប្រាស់ដីកសិកម្មតាមប្រទេសរៀងៗខ្លួន

⁃ ឯកឧត្តមប្រធានអង្គសិក្ខាសាលាបានស្នើឱ្យក្រុមការងារកម្ពុជា ធ្វើការកែសម្រួលលទ្ធផលរបាយការណ៍ខ្លះៗ បន្ទាប់មកនឹងផ្ញើទៅ MRC ម្តងទៀត ដើម្បីឱ្យលទ្ធផលរបាយការណ៍កាន់តែមានប្រយោជន៍សម្រាប់ប្រទេស

⁃ មានការចែកជាក្រុមពិភាក្សា ពាក់ព័ន្ធសកម្មភាពដែលបានស្នើឡើង ថាតើត្រូវបញ្ចូលបន្ថែមសកម្មភាពមួយចំនួនថែមទៀតឬយ៉ាងណា ត្រូវកំណត់ថា តើសកម្មភាពមួយណាដែលជាអាទិភាពសម្រាប់ប្រទេស និងតំបន់ ដោយកំណត់ជាបីគឺ High Medium and Low៕