កិច្ចប្រជុំលើកទី១១ ដើម្បីពិភាក្សាបញ្ចប់នូវសេចក្តីព្រាងបទប្បញ្ញត្តិស្តីពី ការប្រើប្រាស់ធនធានទឹកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩)
វៀតណាម៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក គឹម សីហា ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១១ ជាមួយភាគីវៀតណាម នៅទីក្រុងចូវដុក ខេត្តអាងយ៉ាង ប្រទេសវៀតណាម ដែលដឹកនាំដោយឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិភាក្សាបញ្ចប់នូវសេចក្តីព្រាងបទប្បញ្ញត្តិស្តីពី ការប្រើប្រាស់ធនធានទឹកតាមបណ្តោយព្រំដែនកម្ពុជា និងវៀតណាម។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្យា និងឯកភាពលើកំណែប្រែសេចក្តីព្រាងនេះ ដែលនឹងដាក់ជូនថ្នាក់ដឹកនាំដោយឡែកនៃប្រទេសទាំងពីរ ពិនិត្យ និងសម្រេច។ បើចាំបាច់តាមសំណើអាចមានកិច្ចប្រជុំលើកទី១២ ដែលរៀបចំនៅកម្ពុជា៕